រូបប្រាសាទអង្គរវត្ត តំណាងឱ្យភាពរីកចម្រើន និងរុងរឿង តជំនាន់ នៃសាលារៀនបញ្ញវន្តអង្គរ។
រូបសៀវភៅ តំណាងឱ្យប្រភពនៃចំណេះដឹងដែលមិនអាចកាត់ថ្លៃបាន និងមិនចេះរីងស្ងួត។
រូបជើងពាន តំណាងឱ្យការលើកកម្ពស់វិស័យអប់រំ សំដៅសម្រេចឱ្យបាននូវការអប់រំមួយដែលមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ (well-rounded education)។
ក្បាច់ភ្ញីពណ៌ទឹកមាសរៀងដូចនាគរាជ តំណាងឱ្យភាពជោគជ័យ សម្បូររុងរឿង ត្រជាក់ត្រជំ និងសុខដុមរមនាជានិរន្តរ៍។
ផ្ទៃពណ៌ខៀវខាងក្នុង តំណាងឱ្យដំណើរប្រកបដោយគោលដៅច្បាស់លាស់ ស្ថេរភាព និងជានិមិត្តរូបនៃប្រាជ្ញា និងចំណេះដឹងសកល។
ក្បាច់រៀងជាផ្ការំដួលសងខាង តំណាងឱ្យជាតិសាសន៍ខ្មែរអង្គរ និងអត្តសញ្ញាណជាតិដែលនឹងល្បីល្បាញក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើសកលលោក។
អក្សរ “សាលារៀនបញ្ញវន្តអង្គរ” ជាភាសាជាតិពណ៌ស តំណាងឱ្យតម្លៃជាសារវន្ត និងគុណភាពអប់រំលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយនៃកម្មវិធីសិក្សាជាតិ។
អក្សរ “THE ANGKOR INTELLECTUAL ACADEMY” ជាភាសាអង់គ្លេសពណ៌ស តំណាងឱ្យតម្លៃជាសកល និងគុណភាពអប់រំលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយនៃកម្មវិធីសិក្សាអន្តរជាតិ។
ផ្ទៃពណ៌ក្រហមក្នុងរង្វង់ជុំវិញ តំណាងឱ្យភាពរួសរាយរាក់ទាក់ ភាពទាក់ទាញ ការយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់ ដែលសាលារៀនបញ្ញវន្តអង្គរផ្តល់ឱ្យសហគមន៍បញ្ញវន្តអង្គរទាំងមូល។
រង្វង់មូលព័ទ្ធជុំវិញខាងក្នុង តំណាងឱ្យសាមគ្គីភាព និងការគាំទ្រក្នុងចំណោមថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្ស នៃសាលារៀនបញ្ញវន្តអង្គរ។
រង្វង់មូលព័ទ្ធជុំវិញខាងក្រៅ តំណាងឱ្យសាមគ្គីភាព ការគាំទ្រ និងការជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល អតីតសិស្ស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងដៃគូកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ខ្សែបូពណ៌ក្រហម ដែលមានសរសេរអក្សរពណ៌ទឹកមាស ជាភាសាអង់គ្លេស ថា “JOURNEY TO SUCCESS TOGETHER” នៅខាងក្នុង តំណាងឱ្យការពឹងអាស្រ័យគ្នាទៅវិញទៅមក ដើម្បីសម្រេចដំណើរឆ្ពោះទៅភាពជោគជ័យសម្រាប់សហគមន៍បញ្ញវន្តអង្គរទាំងមូល។
ឈ្មោះសាលាជាអក្សរកាត់ AiA តំណាងឱ្យភាពរីកចម្រើនយ៉ាងលឿន និងខ្លាំងក្លាបំផុតទាំងលើឆាកជាតិ និងអន្តរជាតិ។
Our students achieve their personal excellence in order to become moral and intellectual leaders and responsible global citizens while pursuing a passion for life-long learning.
AiA provides a well-rounded education to every individual student by inspiring and challenging our leadership team, staff, parents, and community to be fully dedicated to the intellectual, spiritual, emotional, social, and physical growth of students. Simultaneously, our highly qualified staff recognize the value of professional development and uniqueness of each student.